Thursday, June 13, 2013

ក្រឹតក្រមគោលការណ៍

(បទបថ្យាវត្ត)                                     
  ១.  ក្រឹតក្រមគោលការណ៍មាត្រាបញ្ញាតិ        ច្បាប់ឲ្យប្រតិបត្តិគោរពវិន័យ
        តម្រូវបុគ្គលិកក្មេង.ចាស់.ប្រុស.ស្រី          ការងារប្រពៃមានសណ្តាប់ធ្នាប់។
  ២.  ជាស្នូលសំខាន់តម្រូវកាន់ខ្ជាប់                ប្រើក្នុងកងទ័ព.ស្ថាប័ននានា
        ទើបការរលូនសកម្មស្រុះគ្នា                    ចំណេញហូរហៀរចម្រើនឥតខ្វះ។
  ៣.  ប៉ុន្តែគោលការណ៍មាត្រាច្បាប់ខ្លះ            អាចខុសស្រឡះការពិតជាក់ស្តែង
        អនុវត្តន៍តឹងពេកបីដូចកំហែង                  បង្ខំគេឯងភ្លេចគិតខ្មៅ.ស។
  ៤.  គោលការណ៍ល្អពិតក្រឹតក្រមបវរ             អ្នកក្រោមភ្នែក.ស ធ្វើចង់ដាច់ខ្យល់
        ឥតហ៊ានតវ៉ាជជីកសួរឆ្ងល់                      ច្បាប់ពិតឥតផលប្រយោជន៍សោះឡើយ។  
  ៥.  គោលការណ៍ក្រមក្រឹតត្រូវគិតសួរឆ្លើយ    បត់បែនមុខក្រោយសួរយោលបល់ផង
        អ្នកតូច.អ្នកធំមុនតែងច្បាប់ចង                ទើបផលតបស្នងសមដូចប្រាថ្នា។
  ៦.  កុំត្រូវរូវគ្នាប្រឹងតែតែងចារ                       លើកច្បាប់គោលការណ៍គិតប្រយោជន៍ខ្លួន
        បំភិត.បំភ័យ.បំភាន់.បំពួន                       គោលការណ៍ខុសក្បួនពិតជួបអន្តរាយ។
  ៧.  អ្នកក្រោម.អ្នកតូចខូចផលទាំងឡាយ       អ្នកលើសប្បាយចាយលុយរកងាយ
        គ្មានសមភាពរៀបច្បាប់ធ្លុះធ្លាយ              តាំងពីព្រេងនាយ(នាយថ្កើងត្បិតពល)
  ៨.  ដូចនេះគោលការណ៍មាត្រាត្រូវយល់       ពលផុតអំពល់ត្បិតនាយអាសូរ
        ពឹងទៅពឹងមកច្បាប់ខ្លះគួរប្តូរ                   កុំរឹតឲ្យថ្ងូរគួរគិតខ្លះផង។

លីម ចំរើន ០៧.០៦.២០១៣

សំណាងខ្ញុំមែន

(បទបថ្យាវត្ត)
           .   អេ.ស៊ី.លី.ដា អាចោះអស្ចារ្យ
                 ស្ថាប័នគោលការណ៍ក្រឹតក្រមឥតខ្ចោះ
                 ពួកខ្ញុំបុគ្គលិកសូមបម្រើស្មោះ
                 លះបង់ទាំងអស់សម្រាប់ធនាគារ។
           ២.   ស៊ូឃ្លាតគ្រួសារកូន.ចៅផ្សេងគ្នា
                 ទ្រាំ.ក្តៅ.រងា.ឈឺ.ជា.យ៉ាងណា
                 យឺតមួយនាទីសុំច្បាប់ប្រាប់សារ
                 ពុះពារធ្វើការដើម្បីស្ថាប័ន។
           ៣.  ទោះធ្វើការហួសម៉ោងឥតប្រកាន់
                 ស្មោះស្ម័គ្រជាក់ស្បាន់ខ្លាចខាតធនាគារ
                 ទោះប្រាក់ខែខ្វះឥតហ៊ានទាមទារ
                 ព្រោះស្ថាប័នងារល្បីល្បាញសុសសាយ។
           ៤.   ពួកខ្ញុំបុគ្គលិកធ្វើការសប្បាយ
                 ទោះខ្វះលុយចាយស៊ូទ្រាំខ្ចីគេ
                 បំណុលកើនក្រាស់មិនហ៊ានឈប់ទេ
                 ផលបុណ្យបុព្វេសំណាងខ្ញុំមែន។

លីម ចំរើន ០៨.០៥.២០១៣

Friday, April 12, 2013

ជូនពរឆ្នាំថ្មី

(បទបថ្យាវត្ត)
  .   ខ្ញុំសូមជូនពរប្រជាប្រុសស្រី                    ទូរទាំងលោកិយគ្រប់វ័យខេមរា
        ទោះនៅទីជិតឬឆ្ងាយយ៉ាងណា              សូមសោយសុខាទាំងចិត្តទាំងកាយ។
  ២.   រកស៊ីធូរធាសម្បូរសប្បាយ                     ឧបទ្រពទាំងឡាយជិតឆ្ងាយស្រាយអស់
        ឯអ្នកពិសពុលគិតយល់ប្រែស្មោះ            ទុច្ចរិតស្រាយដោះចិត្តចេះជួយគ្នា។
  ៣.  លះបង់ចិត្តបាបឆ្អេះឆ្អាបចិត្តមារ              ផ្តើមចិត្តសទ្ធាសាងបុណ្យសីលទាន
        រួបរួមសាមគ្គីអ្នកក្រអ្នកមាន                    ជៀសផុតស្រេកឃ្លានប្រជាគ្រប់វ័យ។
  ៤.   សូមទេព្តាធុង្សៈទេវីស្រី                        ផ្តល់ជោគសិរីសព្វជ័យមង្គល
        ដល់ខ្មែរគ្រប់រូបផុតសោកអំពុល              ជាតិខ្មែរជួបយល់តែភាពរុងរឿង។

លីម ចំរើន ១៣.០៤.២០១៣