(បទកាកគតិ)
១ . មាត់ខ្ញុំសប្បាយ ចិត្តខ្ញុំនិងកាយ ហាក់ស្រពោនស្វិត
ដូចមេឃស្រឡះ ប្រែផ្លាស់ងងឹត ពពកខ្មៅជិត
ពន្លឺមិនឆ្ងាយ។
២ . មាត់បន្លប់ចិត្ត បំភាន់ការពិត ទ្រាំស៊ីដូចបាយ
ទំពាទុក្ខព្រួយ រលួយក្នុងកាយ ទោះស្អុយមិនឆ្ងាយ
ចិត្តកាយគ្រាំគ្រា។
៣ . នាមប្រពន្ធប្តី គ្រួសារឥតន័យ ដូចកម្មផ្តន្ទា
រឹងរូសមានៈ យកឈ្នះចាញ់គ្នា កូនចៅវេទនា
មិនដឹងហេតុផល។
៤ . ល្បែងស្នេហ៍ចិត្តឯង ម៉ែ.ឪឥតក្រែង ពិតព្រួយសោកសល់
គ្មានលេសអ្វីអាង កម្មសាងផ្តល់ផល ទ្រាំលេបកង្វល់
ដើម្បីបុត្រភ្ងា។
នៅៈថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១២ (ម៉ោងៈ ២១ៈ៣៥ នាទីថ្ងៃយប់)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/010 730 083
No comments:
Post a Comment