(បទកាកគតិ)
១ . ជីវិតអាចម៍ឆ្កែ ពិតគ្មានអ្នកស្នេហ៍ គ្មានគេរាប់អាន
ព្រោះគ្មានប្រយោជន៍ គួរស្ងោចយកបាន ឆ្កែជុះសព្វឋាន
ពិតគ្មានតម្លៃ។
២ .ខុសគោ,ក្របី អាចម៍ពិតមានន័យ អាចយកកែច្នៃ
ធ្វើជី,ឧស្ម័ន ជាក់ស្បាន់តម្លៃ អ្នកចេះកែខៃ
ប្រយោជន៍ដូចគ្នា។
៣ .គ្រប់អាចម៍ទាំងអស់ គេអាចស្រណោះ អាចម៍ជ្រូក,មាន់,ទា
សុទ្ធមានប្រយោជន៍ ហួសស្ងោចពណ៌នា តែគ្មាននឹកនារ
សុទ្ធមានប្រយោជន៍ ហួសស្ងោចពណ៌នា តែគ្មាននឹកនារ
អាចម៍ឆ្កែសោះឡើយ។
៤ . ធៀបដូចជនខ្លះ ទោះប្រយោន៍ច្បាស់ ប្រែគ្មានន័យឆ្លើយ
បើគេមិនយល់ ឫសគល់ផលឲ្យ យូរណាស់អ្នកអ្ហើយ
ទើបបានតម្លៃ។
៥ . អាចម៍ឆ្កែដូចគ្នា សំបូរហូរហៀរ គ្មានអ្នកអាល័យ
ព្រោះគេមិនចេះ ចំណេះកែច្នៃ តែគង់មានថ្ងៃ
គេឃើញប្រយោជន៍។
តែងដោយ លីម ចំរើន 16.09.2011
No comments:
Post a Comment