(បទកាកគតិ)
១ . សំណើចមិត្តខ្ញុំ នាំគ្នាសើចផ្តុំ ហាក់សែនសប្បាយ
ឃើញទឹកជំនន់ លិចជន់បែកសាយ អ្នកខ្លះអត់បាយ
កុំពុងខ្វាយខ្វល់។
២ . សង្ឃឹមជំនួយ តិចច្រើនបានជួយ អំណោយបើកផ្តល់
យកចិត្តទុកដាក់ អ្នកថ្នាក់ក្រោមខ្វល់ លិចអស់គ្មានសល់
តើរស់យ៉ាងណា?
៣ . តែសង្ឃឹមពិត អ្នកលើជួយគិត រាស្រ្តរងទុក្ខា
ខូចខាចទ្រព្យធន ស្រាលធ្ងន់យ៉ាងណា លោកគាត់ចាត់ការណ៍
ជួយទាន់វេលា។
៤ . មិនដូចមិត្តខ្ញុំ នាំគ្នាសើចផ្តុំ លើអ្នកវេទនា
ឃើញផ្ទះលិចទឹក មិននឹកជួយគ្នា បែរឆក់វេលា
លួចយកអំណោយ។
នៅៈថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១១ (ម៉ោងៈ ១៨ៈ៤៥ នាទីថ្ងៃល្ងាច)
No comments:
Post a Comment