(បទកាកគតិ)
១ . កុំជ្រើមកុំជ្រួល កុំផ្តេកកុំផ្តួល រមួលតាមចិត្ត
ឃើញរូបខាងក្រៅ កុំខ្លៅឥតគិត កាមរាគជាប់ស្អិត
អាប់អស់បញ្ញា។
២ . កើតមកជាប្រុស កុំនាំឲ្យខុស គ្រោះព្រោះតណ្ហា
វង្វេងមាស.ប្រាក់ បុណ្យសក្កិដុល្លារ ឆ្កួតល្បែងស្រីស្រា
ខូចយសពូជផៅ។
៣ . ធម្មតាស្រីល្អ មិនមែនរូបស ល្អតែខាងក្រៅ
កាយគង់ទ្រុឌទ្រោម ស្វិតស្គមជាំខ្មៅ កូនពិតសោកសៅ
អាចស្តាយពេលក្រោយ។
៤ . ស្រីដែលល្អពិត សំដៅគំនិត ចេះគិតឆ្លងឆ្លើយ
មិនស្តីឡិកឡក់ ម៉្ញិកម៉្ញក់ជ្រើមឡើយ ប្រយ័ត្នមុខក្រោយ
មារយាទខ្ជាប់ប្រាណ។
៥ . កូនគួរស្តាប់ឪ! ពាក្យចាស់ច្រើនត្រូវ តាំងពីបុរាណ
លោកប្រឹងផ្តែផ្តាំ ចំណាំប្រាប់ហាម បើកូនធ្វើតាម
ផ្តល់តែមង្គល។
នៅៈថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១១ (ម៉ោងៈ ២០ៈ៤៥ នាទីយប់)
លីម ចំរើន
No comments:
Post a Comment