Wednesday, October 26, 2011

រដូវភរ

(បទក្របចក្រវាឡមេពាក្យ១២ថ្មី)
        ១.     រដូវភរ​ គរមនុស្សម្នា ជាទំលាប់ ជាប់ប្រចាំ         
                ភូតមិនសាំ ប្រាំឆ្នាំម្តង​ ប៉ងតែម្យ៉ាង កាងអំណាច
               ចិត្តឃោរឃៅទៅជាស្លូតបូតដាក់ស្នេហ៍ ប្រែឈប់កាច                                               
                ហាក់ខ្លបខ្លាច អាចលន់តួ គួរសមណាស់ ច្បាស់ខាងក្រៅ។
        ២.     តែក្នុងចិត្ត ពិតមិនងាយ ទាយល្បិចស្នៀត ឆ្លៀតមិនដឹង
                ភ្លេចសញ្ចឹង នឹងចាញ់កល ខ្វល់ពេលក្រោយ ​សោយសោកសៅ
                បើយើងល្ងង់ លង់ល្បិចល្បួង​​ លួងអង្វរ ល្អខាងក្រៅ    
                យើងពិតក្តៅ ខ្លៅតាមគេ ជេរអួតឫទ្ធិ គិតខុសគូស។
        ៣ .   មួយសន្លឹក នឹកគិតទៅ ត្រូវវិភាគ ជ្រៀកហេតុការណ៍   
                កុំស្មានណា ថាសប្បាយ កាយសុខសាន្ត បានយូរនុះ
                អ្វីក៏ប្រែ​ កែដូចភ្លៀង ទៀងទាត់គ្មាន​ ហ៊ានបោកមនុស្ស 
                គិតមុនគូស​ នោះមិនខុស​ ដុះបញ្ហា ណាអន្តរាយ។
        ៤.     អ្នកក្រៅ.ក្នុង កុងកាច់គ្នា ជាទំលាប់ ជាប់ប្រចាំ   
                គេមិនសាំ ចាំភូតភរ គរផ្តុំខឹង​ ប្រឹងបកស្រាយ
                ល្អម្យ៉ាងម្នាក់ ជាក់មិនងាយ ទាយទឹកចិត្ត ពិតគ្រប់កាយ       
                តែកុំស្តាយ ណាយឈប់ប្រើ បើក្រុមពួក លក់ក្បាលយើង។  

        នៅៈថ្ងៃចន្ទ័ ទី២៥ ខែតុលា ឆ្នាំ២០១១ (ម៉ោងៈ ១៧ៈ៣៥ នាទីល្ងាច)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១

No comments:

Post a Comment