(បទក្របចក្រវាឡមេ១២ថ្មី)
១. ឆ្ងាញ់ឆ្កួតក្តិត ពិតវេទនា គ្រាពេលក្រោយ ឲ្យទុក្ខភ័យ
គឺឆ្កួតស្រី អ្វីក៏អស់ ខ្សោះចិត្តកាយ
ណាយជីវិត
ឆ្កួតប្រាថ្នា ការងារល្វើយ នើយប្រឹងធ្វើ
ល្ងើល្ងង់ល្ងិត
វក់វីចិត្ត ស្អិតជាប់កាយ បាយលែងឃ្លាន
ហ៊ាន់លះបង់។
២. អ្នកខ្លួនមួយ
ព្រួយកើតទុក្ខ មុខឡើយស្លេក ដេកមិនបាន
ចិត្តរុញច្រាន ប្រាណជ្រើមជ្រួល
ខ្មួលត្របាញ់ ក្នាញ់តម្រង់
ប្រឹងស្វែងរក មកសប្បាយ កាយភ្លេចខ្វល់
ឆ្ងល់ប្រឹងចង់
អារម្មណ៍ស្រង់ ត្រង់ស្រើបស្រាល ដាលលូតដុះ
ខុសឥតគិត។
៣. អ្នកមានគ្នា
ជាសង្សារ ថ្លាចិត្តកាយ ខ្វាយខ្វល់គ្មាន
ខ្លះភ្លេចរៀន ឃ្លានកាមគុណ ពន្ធប្រុសស្រី
ឆីរួមរឹត
កាត់កេរ្តិ៍ខ្មាស់ ផ្លាស់ទង្វើ
ធ្វើធ្លាប់ត្រូវ ទៅខុសពិត
ព្រោះក្ត.ក្តិត គិតស្រមៃ ក្រៃមិនស្វាង កាងរែកពន្ធ។
៤. ប្តីសាវា
ការពេញច្បាប់ យ៉ាប់ដូចគ្នា គ្រាវង្វេង
បីដូចភ្លេង លេងឲ្យស្តាប់ ស្លាប់ចិត្តកាយ
ណាយប្រពន្ធ
ជួនភ្លេចកូន សូន្យនឹកនា គ្រាបានក្តិត
ស្និទ្ធផ្គាប់ផ្គន់
ភ្លេចស្រាលធ្ងន់ គន់ខុសត្រូវ នូវទង្វើ
ធ្វើមិនសម។
៥. ទាំងនេះគឺ
ឮគ្រប់គ្នា ជាការពិត ក្តិតផ្តល់គ្រោះ
ដល់ប្រុសងោះ ព្រោះឆ្ងាញ់ក្តិត
ពិតផ្តល់ទុក្ខ មុខក្រៀមក្រំ
ពេលអ្វីៗ ន័យគ្មានពិត ចិត្តខុសខក បកមិនសម
សោកវាយដំ ខំរឹតចុក សុខរសាត់ បាត់មង្គល។
លីម ចំរើន
២៤.០៦.២០១២
No comments:
Post a Comment