(បទបថ្យាវត្ត)
១. តើហេតុអីមាត់ខ្ញុំមិនអាចស្តី?
ទោះឃើញរឿងអ្វីទាស់ឈឺចិន្តា
រឿងល្អរឿងអាក្រក់សព្វកិច្ចការ
ឈឺនេត្រាផ្សាអារម្មណ៍ពេកក្រៃ។
២. ទោះខំស្តែងកាយឆ្ការជើងឆ្ការដៃ
ត្រឹមគេស្អប់ក្រៃព្រោះមិនយល់ន័យ
ឬគេដឹងដែរតែហាក់ភិតភ័យ
ព្រោះខ្ញុំក្មេងវ័យគេមិនជឿចិត្ត។
៣. ខ្ញុំឃើញគេខ្លះក្រាស់ធ្វើទុច្ចរិត
លួចលាក់ឃុបឃិតស៊ីលើស៊ីក្រោម
រលួយពុកផុយស្អុយជាចង្កោម
ក្លិនស្អុយជាងផោមហួសស្តីវាចា។
៤. នេះគ្រាន់តែខ្ញុំធៀបឧបមា
ចង់ណាស់ស្តីហាប្រាប់ឲ្យគេដឹង
គិតទៅគិតមកខ្ញុំយល់ឈប់ខឹង
កើតហេតុអញ្ចឹងព្រោះខ្ញុំមនុស្សគ។
លីម
ចំរើន ០៦.០១.៣០១៣
No comments:
Post a Comment