(បទបថ្យាវត្ត)
១. តើភ្នែកខ្ញុំកើតអ្វីមើលមិនបាន?
ត្រចៀករំខានស្តាប់ឮគ្រប់រឿង។
ពួកជនទុច្ចរិតរៀបល្បិចចិត្តសឿង
កូរវឹកផ្សំគ្រឿងប្រមូលដុល្លារ។
២. បង្កើនបក្សពួកពាលាបាតផ្សារ
ទោះខ្ញុំស្តីថាប្រាប់គេមិនជឿ
បែរខឹងរូបខ្ញុំដៀលត្មេះធ្វើអឿ
គំនិតស្រុញតឿស្រដីមិនពិត។
៣. ទោះខ្ញុំស្តាប់ច្បាស់ប្រកាស់ស្មោះចិត្ត
គេថាប្រតិដ្ឋបំពល់សង្គម
ធ្វើម្តេចខ្ញុំក្មេងបានត្រឹងស្រែកយំ
រៀបឫករម្យទមធ្វើស្របគេទៅ។
៤. គិតទៅគិតមកទើបខ្ញុំយល់ត្រូវ
ផ្លូវត្រង់ដើរទៅគងជាន់បន្លា
ត្រចៀកស្តាប់បានទោះមាត់អាចថា
ក៏គ្មានបានការព្រោះខ្ញុំខ្វាក់ភ្នែក។
លីម ចំរើន ១២.០១.២០១៣
No comments:
Post a Comment