Sunday, August 14, 2011

គ្រាប់ប៉េងប៉ុង

(បទក្របចក្រវាឡមេពាក្យ១២ថ្មី)
        ១.​​​​​    គ្រាប់ប៉េងប៉ុង តុង!តេង!តុង! កុងនិងតាប ដាបសម្រស់
                កាយទ្រោមខ្សោះ អស់តម្លៃ វ៉ៃទៅមក យកចាញ់ឈ្នះ
                គ្នាអ្នកគិត ចិត្តអាសូរ ស្នូរពាំនំា គ្រាំទុក្ខស្ទះ
                រ៉ាកែតទះ លះដួចខឹង ប្រឹងយកជ័យ ភ័យនៃមនុស្ស។
        ២.    ពេលវ៉ៃចូល ហ៊ោសប្បាយ កាយស្រស់ថ្លា ថាគេខ្លាំង
                តែវ៉ៃផាំង តាំងគ្រាប់ចេញ ស្ញេញឡូឡា ហាដូចព្រូស
                ឬគ្មានភ័ព្វ ជាប់សំណាញ់ ក្នាញ់រករឿង សឿងខ្លាំងនុះ!
                ខ្លះរត់ស្ទុះ គូសទង្វើ ធ្វើថោកពិត ឥតហេតុផល។
        ៣.    ខ្ញាំបំបែក ហែកកម្ទេច ញេចជាន់ឈ្លី​ ញីដោយជើង
                ច្រឡោតទើង ភ្លើងក្នុងចិត្ត ពិតក្តៅងំ រំឲខ្វល់
                កាយជាមនុស្ស លុះទង្វើ​ ធ្វើហួសហេតុ ប្រេតអាចឆ្ងល់
                គ្មានហេតុផល ដល់ឲខឹង និងប៉េងប៉ុង ក្នុងចិត្តឡើយ។
        ៤.    គ្រាប់ចេញ.ធ្លាក់ ជាក់ទង្វើ ធ្វើខ្លួនឯង តែងតែមាន
                កុំបំពាន់ ហ៊ានជេរគ្រាប់ ជាប់សំណាញ់ ក្នាញ់ស្តីឲ
                គិតហេតុផល ឆ្ងល់ខ្លះផង សងឲស្រាច់ ផ្តាច់ឲហើយ
                មិន.គ្រាប់ឡើយ ឆ្លើយស្មោះស ក៏ព្រោះអ្នក ជាក់លេងអន់។
       
នៅៈថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១១ (ម៉ោងៈ១ៈ៥០នាទីថ្ងៃ)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១
limchamroeun@yahoo.com                      limchamroeun@gmail.com



No comments:

Post a Comment