Monday, August 15, 2011

ចិត្តមនុស្ស

បទក្របចក្រវាឡមេពាក្យ១២ថ្មី)
        ១.​​​​​    ចិត្តមនុស្ស ពុះមិនបែក ហែកមិនបាន ប្រាណប្រុសស្រី
                ក្មេងចាស់ក្តី ន័យយ៉ាងណា ចារក្នុងចិត្ត គិតមិនយល់
                អាក្រក់ល្អ សឬខ្មៅ ក្តៅត្រជាក់ លាក់ពិសពុល
                មិនងាយយល់ គល់បញ្ហា ថាធំតូច ខូចយ៉ាប់ទាយ។
        ២.    មានអ្នកខ្លះ ក្រាស់ទង្វើ ធ្វើសព្វរឿង សឿងអង់អាច
                ចិត្តខ្លះអាច ខ្លាចគ្រប់ហេតុ ប្រេតខ្មាស់ជួយ ហួសនិយាយ
                ទោះឃើញពិត គិតតែឯង ក្រែងមិនស្តី ភ័យពីនាយ
                ខ្លាចរលាយ ស្ពាយទុក្ខពួន ធួនអំណត់​ អត់តវ៉ា។
        ៣.    ជនខ្លះទៀត ឆ្លៀតទម្លាប់ ជាប់អំពើ ធ្វើតាមគ្នា
                កាយសោភា ងារល្បាញល្បី ស្តីផ្អែមល្ហែម ក្លែមឥរិយា
                បាំងការពិត គិតពិសពុល យល់មិនដល់ ឆ្ងល់យ៉ាប់ថា
                ចិត្តដូចខ្លា ហាគំរាម ត្រៀមស្នៀតល្បិច ច្បិចច្បាមប្រាណ។
        ៤.    ចិត្តមនុស្ស លុះបើគិត​ ពិតមិនងាយ ទាយត្រូវកើត
                ស្តីល្អឆើត​ កើតចិត្តយក្ស ជាក់មិនដឹង និងតាមដាន
                ខ្លះរូបល្អ សខាងក្រៅ ក្តៅក្នុចិត្ត ពិតហួសស្មាន
                ប្រែប្រួសបាន ប្រាណគួរខ្លាច អាចឲព្រឺ គឺចិត្តមនុស្ស។

នៅៈថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១១ (ម៉ោងៈ ៨ៈ២០នាទីយប់)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១


No comments:

Post a Comment