Tuesday, November 13, 2012

ស្រលាញ់ណាស់កើតទុក្ខណាស់



(បទពំនោល)

១.ស្រលាញ់ណាស់កើតទុក្ខណាស់    បើចិត្តមិនផ្លាស់          ក្រឡាស់បណ្តេញឲ្យឆ្ងាយ។
២.ចុងក្រោយអាចសោកខ្វល់ខ្វាយ     ផ្តល់មករូបកាយ         សោកស្តាយឲ្យកើតទុក្ខព្រួយ។
៣.បើឈឺយ៉ាប់រកអ្នកជួយ                  ក្រៅពីជំនួយ              លេខមួយមានតែខ្លួនឯង។
៤.តាំងចិត្តយល់ការពិតស្តែង             ស្រលាញ់នេះឯង       វាតែងនាំចិត្តវង្វេង។
៥.បីដូចត្រូវសណ្តំភ្លេង                      បំពេរឲ្យគេង              វង្វេងទាំងមិនដឹងខ្លួង។
៦.គប្បីតាំងចិត្តមាំមួន                        ឥតបណ្តោយខ្លួន        អង្រួនព្រោះចិត្តស្រលាញ់។
៧.មិនមែនឲ្យស្អប់ខ្ពើមក្នាញ់              តែកុំស្រលាញ់           ត្របាញ់វក់ចិត្តផ្កាប់មុខ។
៨.យ៉ាងនេះពិតអាចផ្តល់ទុក្ខ              ស្រលាញ់យ៉ាប់ទុក     ទៅមុខវាមិនចាំឡើយ។
៩.មានតែទប់ចិត្តឲ្យហើយ                 មិនព្រមបណ្តោយ      ចិត្តឲ្យវង្វេងដូចគេ។
១០.នោះពិតមិនសូវសោកទេ             ទោះបាត់ឥតជេរ        សុខទ្វេមង្គលជីវិត។

លីម ចំរើន ១២.១១.២០១២

No comments:

Post a Comment