(បទបន្ទោលកាក) របៀបទី១
១. ដើមដូងអភ័ព្វ រុំជាប់ដោយវល្លិត្រដិត
ផ្លែ.ធាងជាប់ស្អិត គួរគិតពេលខ្ញុំឃើញច្បាស់។
២. ដើមដូងហាក់យ៉ាប់ ដូចប្រាប់ទុក្ខសោកដល់ម្ចាស់
ព័ទ្ធដើមស្អេកស្កះ វល្លិក្រាស់ដើម.ស្លឹកវេទនា។
៣. អាចធៀបមកវិញ ទុក្ខម្នេញនៃយើងគ្រប់គ្នា
ចិត្តលោភគឺមារ ធៀបវាដូចវល្លិត្រដិត។
៤. ដើមដូងដូចកាយ ខ្វល់ខ្វាយព្រោះលោភៈចិត្ត
បើវារុំស្អិត ជីវិតមិនយល់មង្គល។
៥. ដើមដូងត្រូវការ ម្ចាស់ឆ្ការកាប់វល្លិពីគល់
ទើបផុតអំពល់ បានយល់ផ្លែ.ស្លឹកលាស់ល្អ។
៦. មនុស្សដូចគ្នា ពាធាវល្លិតែងពូន.ក
នាំចិត្តបវរ ស្មោះសកករព្រោះលោភ។
៧. ដូចនេះគប្បី ក្មេង.ចាស់.ប្រុស.ស្រីកុំល្មោភ
ចិត្តហ៊ានខុសលោភ ក្រែងស្រូបដោយពៀរគ្រោះកាច។
៨. ជាមនុស្សត្រូវឆ្លាត សង្វាតថែកាយចិត្តខ្លាច
ឃាត់លោភចិត្តកាច កំណាចនំាអាប់មង្គល។
លីម ចំរើន ០៨.១១.២០១២
No comments:
Post a Comment