Tuesday, November 13, 2012

ស្អប់ណាស់ទុក្ខណាស់




(បទបន្ទោលកាក) របៀបទី២
   
        ១. ស្អប់ណាស់ទុក្ខណាស់      កូនគួរក្រឡាស់ចិត្តចេញ
        ទុកមិនចំណេញ                ចិត្តស្អប់ហាក់ដេញក្តីសុខ។
    ២. ចិត្តស្អប់ដូចមារ                 វាតែងពាធាសម្រុក
        ឲ្យកូនចាប់ចុក                  រស់មិនស្រណុកចិត្តក្រៃ។
    ៣. អារម្មណ៍វង្វេង ​​​​​​​​​                 វិលវល់ឃ្លោងឃ្លេងស្រមៃ
        ព្រួយចិត្តរាល់ថ្ងៃ                ចិត្តស្អប់ចង្រៃអស្ចារ្យ។
    ៤. បើគ្មានចិត្តស្អប់                 កូនពិតត្រឡប់ចិត្តថ្លា
        ឈ្នះអស់បញ្ហា                  មង្គលអស្ចារ្យជីវិត។

លីម ចំរើន ១២.១១.១២

No comments:

Post a Comment