(បទបន្ទោលកាក) របៀបទី២
១. ខឹងខ្លាំងទុក្ខខ្លាំង ត្រូវហ៊ានតតាំងទប់ចិត្ត
ខន្តីជាប់ស្អិត ទើបនាំជីវិតមង្គល។
២. ជាមនុស្សគ្រប់វ័យ ក្មេងចាស់ប្រុសស្រីត្រូវយល់
ឆ្ងាយសោកអំពល់ គ្មានរឿងរវល់ចិត្តស្ងប់។
៣. ខឹងតិចទុក្ខតិច បីដូចថ្ងៃលិចបញ្ចប់
កំដៅត្រូវកប់ ខឹងហើយគឺឡប់គ្រប់វ័យ។
៤. ឥតខឹងឥតទុក្ខ បញ្ហានៅមុខកុំភ័យ
បើកាន់ខន្តី ពិតគ្មានរឿងអ្វីធំឡើយ។
៥. រឿងធំប្រែតូច មង្គលឥតខូចស្តាយក្រោយ
ជុំញាតិសុខសោយ ខន្តីផ្តល់ឲ្យសុខក្រៃ។
៦. គប្យីអប់រំ កាយ.ចិត្តរម្យទមរាល់ថ្ងៃ
ធ្វើមនុស្សឲ្យថ្លៃ មិនខឹងចង្រៃគ្មានន័យ។
៧. ទប់ចិត្តឲ្យបាន ជីវិតសុខសាន្តសិរី
កើនលាភចាស់ថ្មី គ្រប់ញាតិប្រុសស្រីចោមស្នេហ៍។
៨. លើកយកគ្រួសារ ព្រមទាំងអាត្មាផងដែរ
ទេព្តាតាមថែ បីដូចដួងខែពេញវង់។
No comments:
Post a Comment