(បទបថ្យាវត្ត)
១. រាត្រីយប់ស្ងាត់ខ្យល់ផាត់ពពក រនោចចូលមកបាត់ផ្កាយនិងខែ
ហាក់ដឹងរឿងខ្ញុំទុក្ខធំព្រាត់ស្នេហ៍ ធ្លាប់ថ្នាក់ថ្នមថែឥលូវព្រាត់ឆ្ងាយ។
២. នាំឲ្យរូបខ្ញុំសើចយំនឹកស្តាយ មិនគួរឆោមឆាយអូនទៅចោលបង
ផ្ទៃមេឃព៌ណខ្មៅហាក់សោកសៅហ្មង បីដូចទុក្ខចងព្រួយជាមួយខ្ញុំ។
លីម ចំរើន
០៣.០៣.២០១៣
(ម៉ោងៈ ១៤ៈ៥៥
នាទី)
No comments:
Post a Comment