(បទកាកគតិ)
១. ខុសហើយខុសទៀត ជាប្តីចោលម្សៀត វក់ឆ្កួតកាមា
មានខួរឥតគិត គំនិតសាវ៉ា លួចលាក់ស្នេហា
ភិតក្បត់ស្រីក្រៅ។
២. ឪពុកថោកទាប ថោកឥតអ្វីធៀប ជាប្រុសខួរស្មៅ
បំផ្លាញគ្រួសារ តណ្ហាចិត្តក្តៅ នាំព្រួយសោកសៅ
ដល់កូនប្រពន្ធ។
៣. ពេលណាខ្ញុំឈប់ ប្រែចិត្តឈប់ងប់ តាំងចិត្តឲ្យធ្ងន់
កែប្រែទង្វើ ឈប់ល្ងើពេកពន់ គិតកូនប្រពន្ធ
សាងស្នេហ៍ចិត្តស្មោះ។
៤. សូមផ្តាំគ្រប់ប្រុស មេត្តាឈប់ខុស លួចលាក់កៀនកោះ
អាណិតគ្រួសារ ខ្លោចផ្សាក្រៀមក្រោះ ផ្តើមចិត្តស្រណោះ
គិតប្រពន្ធកូន។
លីម ចំរើន ១១.០២.២០១៣
No comments:
Post a Comment