(បទបថ្យាវត្ត)
១. ខ្ញុំជាសត្វរុយឈ្ងុយឆ្ងាញ់សប្បាយ គំរង់ទាំងឡាយសព្វសត្វ,លាមក
មិនថាចាស់,ថ្មី,ឃ្មាតខ្មីរោមភ្លក់ ជុំគ្រប់បក្សពួកហៅគ្នាផ្តុំស៊ី។
២. រុយតូច,រុយធំ,រុយឈ្មោល,រុយញី ស៊ីតាមនាទីសប្បាយតាមវ័យ
រុយស៊ីតាមមាឌឆ្លៀតលួចទុកឆី ជួនខ្វះចំណីលៃទុកថ្ងៃក្រោយ។
៣. ពួករុយសប្បាយកាយធំសុខសោយ ស៊ីមើលមុខក្រោយហាក់មិនភ័យស្លាប់ មានខ្សែបណ្តាញចេះលួចខ្សឹបប្រាប់ អាសន្នមកឆាប់ប្រញាប់ដោះខ្លួន។
៤. រុយខ្ញុំសត្វឆ្លាតសង្វាតសមសួន ល្បិចខ្ពស់ចេះក្បួនស៊ីគ្រប់អាហារ
មិនថាត្រី,សាច់ម្ហូបឆ្ងាញ់បែបណា បើរុយប្រាថ្នាពិតបានភ្លក់ស៊ី។
៥. កើតជាសត្វរុយសំណាងគ្មានពីរ មិនថាឈ្មោលញីគ្រប់វ័យសប្បាយ
មិនខ្វះគំរង់អាហារជិតឆ្ងាយ សុខហួសបកស្រាយមានតែសត្វរុយ។
លីម ចំរើន
២២.០៣.២០១៣
No comments:
Post a Comment