(បទកាកគតិ)
១. ជីវិតជីវ៉ា ជីវិតនេះណា គេប្រាថ្នាអ្វី?
ដី.លុយ.មាស.ប្រាក់ យសស័ក្តិស្រា.ស្រី វីឡា.ផ្ទះថ្មី
តើស្អីប្រាកដ?
។
២. បើថារឿងលុយ ស៊ូអាប់យសស្អុយ ញាតិមិត្តហ៊ានក្បត់
ក៏ដូចមិនសូវ ន័យត្រូវប្រាកដ ក្រុង.ស្រែជនបទ
លុយ.មានយ៉ាប់ចិត្ត។
៣. ឯរឿងយសស័ក្តិ ឡានថ្មី.ផ្ទះស្នាក់ នោះដូចមិនពិត
រីរឿងស្រី.ស្រា ស្នេហានែបនិត្យ ក៏មិនញ៉ាំងចិត្ត
ឲ្យសប្បាយបាន។
៤. ព្រោះទ្រព្យទាំងនោះ គ្រាន់បញ្ឆោតមនុស្ស ឲ្យលង់ផុងប្រាណ
សប្បាយមួយភ្លែត គ្រហែតបាត់ដាន សុខចាប់មិនបាន
តើប្រាថ្នាអ្វី?
៥. បើតាមខ្ញុំយល់ ប្រាថ្នានិមល សម្បត្តិលោកិយ
សុទ្ធគ្មានអ្វីពិត ជីវិតគួរភ័យ សុខដែលមានន័យ
គឺសុខស្ងប់ចិត្ត។
លីម ចំរើន ០៤.០៣.២០១៣
(ម៉ោងៈ ៩ៈ១៥នាទីព្រឹក)
No comments:
Post a Comment