(បទពាក្យ៨ទំនើប)
១. គេងយោលអង្រឹងទន្ទឹងមើលម៉ោង ភ័យភិតប្រហោងចិត្តហាក់មិននៅ
ភ្នែកប្រឹងសម្លឹងសញ្ជឹងគិតទៅ មើលតាមដងផ្លូវក្រែងឃើញ អ៊ីត.ដូ។
២. ព្រោះតែរូបខ្ញុំគេចម៉ោងការងារ មិនសូវស្ទុះស្ទានាមជា អ៊ឹម.អូ
ចាប់បក្សពួកក្រុមជាមួយ
ស៊ី.អូ ហើយប្រឹងស្រែកថ្ងូរថានឿយហត់ណាស់។
៣. មានតែពួកខ្ញុំទើបយល់ការពិត ជួនខ្លះប្រឌិតបំផ្លើសតែផ្តាស់
មានហត់មាននឿយមានស្រួលយ៉ាប់ខ្លះ ភាគច្រើនខ្ជិលណាស់ពេលដែលថ្ងៃក្តៅ។
៤. ទាំងគេទាំងខ្ញុំ
អ៊ឹម.អូ, ស៊ី.អូ សូមច្រៀងស្រែកថ្ងូរអារម្មណ៍សោកសៅ
តើថ្ងៃណាទៅទើបផុតល្ងង់ខ្លៅ មេឃ,ត្រជាក់ក្តៅឈប់គេចការងារ។
លីម ចំរើន ២០.០៣.២០១៣
No comments:
Post a Comment