បទបថ្យាវត្ត
១. កូនអើយខឹងខ្លាំងសូមតាំងចិត្តទៅ កុំឲ្យធ្លាក់ជ្រៅខុសព្រោះកូនខឹង
ត្រូវកាន់ខន្តីតាំងចិត្តឲ្យហ្នឹង ទើបកូនប្រលឹងកូនអស់បញ្ហា។
២. បើកូនមិនស្តាប់ពិតយ៉ាប់ហើយណា អាចកើតហិង្សាចិន្តាវង្វេង
ទោះបីកូនចាស់អាចថោកជាងក្មេង ចិត្តភ្លើងអ្នកលេងអាប់ឥតវិជ្ជា។
៣. ប្រាថ្នាតែម្យ៉ាងយកចាញ់ឈ្នះគ្នា ចុងក្រោយប្រែជាកើតទុក្ខស្តាយក្រោយ
ព្រោះតែទង្វើជ្រុលហួសទៅហើយ គ្មានអ្វីផ្តល់ឲ្យត្រឹមការសោកស្តាយ។
៤. កូនអើយខឹងខ្លាំងដូចមេឃប្រែកាយ ខ្មៅសព្វជិតឆ្ងាយងងឹតអំពល់
បើខន្តីបានក្រោយភ្លៀងអាចយល់ ភ្លឺច្បាស់និមលស្រស់ថ្លាដួងចិត្ត។
៥. កូនអើយប៉ិនខឹងគ្មានញាតិស្នេហ៍ស្និទ្ធ អ្នកផងឆ្ងាយជិតគេមិនប្រាថ្នា
បើតាំងចិត្តស្ងប់ខន្តីវិញណា ឈ្នះអស់បញ្ហាផ្តល់តែមង្គល។
លីម ចំរើន
No comments:
Post a Comment