Sunday, October 7, 2012

កុំតូចចិត្ត



(បទពំនោល)
       ១. កុំតូចចិត្តឃើញគេមាន               ចិត្តល្មោភលោភហ៊ាន         បំពាន់ខុសច្បាប់សង្គម។
       ២. គួរខ្មាស់អ្នកផងសើចយំ             ស្អុយឈ្មោះរងំ                   សង្គមមិនឲ្យតម្លៃ។
       ៣. ជាមនុស្សរស់នៅរាល់ថ្ងៃ           កូនកុំចង្រៃ                          ត្រូវថ្លៃកុំប្តូរយកប្រាក់។
       ៤. ការងារអាស្រូវអបលក្ខណ៍         ស៊ីលុយស៊ីកាក់                   ច្រវាក់ជាប់ដៃជាប់ជើង។
       ៥. បីដូចជាឱបដុំភ្លើង                      គង់មានវេនយើង                ធ្លាក់ទ្រើងរងគ្រោះមិនខាន។
       ៦. កុំវក់ហឺហាមានបាន                   ទុច្ចរិតសាមាន្យ                   សុខសាន្តពេលនេះមែនហើយ។
       ៧.តែគង់អាចពេលចុងក្រោយ           កម្មផ្តន្ទាឲ្យ       សល់សោយវិត្តបត្តិគ្រោះពិត។
       ៨. ខ្វាយខ្វល់បារម្ភគេងគិត​             ព្រោះទង្វើស្និទ្ធ                   ទុច្ចរិតចិត្តស្ងប់គ្មានឡើយ។
       ៩. មុខពិតញញឹមមែនហើយ           តែដេកលើខ្នើយ                 អាចឲ្យព្រួយភ័យគ្រប់គ្រា។
       ១០.ខុសពីអ្នកផងនានា                   ចិត្តសល្អជា                        គ្រប់គ្នាអាចគ្មានបារម្ភ។
       ១១.រឿងគេចាប់ចងវាយដុំ              ព្រោះធ្វើមិនសម                 បន្លំទង្វើទុច្ចរិត។
       ១២.ដូចនេះកូនប្រុសត្រូវគិត           អំពើសុចរិត                        ប្រព្រឹត្តិផ្តល់តែមង្គល។

លីម ចំរើន
១៥.០៩.២០១២

No comments:

Post a Comment