បទបថ្យាវត្ត
១. បុផ្ផាស្រស់ស្អាតព្រោះរូបខាងក្រៅ បីដូចស្រីខ្លៅប្រឹងតែងរូបកាយ
មិនប្រឹងតែងចិត្តតម្លៃវែងឆ្ងាយ អួតរូបសប្បាយសម្ញែងខាងក្រៅ។
២. ផ្កាខ្លះស្អាតតែលម្អងសោកសៅ លម្អងនាំក្តៅខុសឆ្ងាយសម្រស់
រូបមិនឋិតឋេរគង់ស្រពោនអស់ លម្អងចិត្តស្មោះស្ម័គ្រមិនប្រួលប្រែ។
៣. ផ្កាខ្លះអាក្រក់លម្អងពេញស្នេហ៍ កន្លងតាមញ៉ែក្រេបមិនជិនណាយ
ទឹកដមផ្អែមឈ្ងុយរុយឃ្មុំសប្បាយ តម្លៃវែងឆ្ងាយភូមរាស្រណោះ។
៤. បីដូចស្រីខ្លះមិនគួរស្នេហ៍សោះ មិនគួរស្រណោះរូបកាយអប្រិយ
តែខ្លឹមដួងចិត្តមារយាទប្រពៃ ប្រុសបានថ្នមស្រីសំណាងអស្ចារ្យ។
៥. ដូចនេះស្រីៗហើយនិងបុផ្ផា ភូមរាប្រាថ្នាស្ថិតលើលម្អង
ដូចប្រុសប្រាថ្នាខ្លឹមចិត្តនួនល្អង ទោះក្រេបរយដងចាំលុះអវសាន្ត។
នៅៈថ្ងៃអាទិត្យ
ទី២៩ ខែកក្កដា ឆ្នាំ២០១២ (ម៉ោងៈ ១២ៈ៤៥ នាទីថ្ងៃ)
No comments:
Post a Comment